ខ្ញុំនឹងតស៊ូធ្វើគ្រប់យ៉ាងដើម្បីចៅរបស់ខ្ញុំរហូតដល់ខ្ញុំអស់ជីវិតលាចាកលោកនេះ

 

 

 

 

 

 

 

 

លោកយាយ ដាំ រេម មានវ័យ៦២ឆ្នាំ ហើយកំពុងទទូលបន្ទុកគ្រួសារដែលក្នុងនោះមានចៅៗចំនួន៣ នាក់។លោកបានរៀបរាប់អោយដឹងថា ឪពុករបស់ក្មេងៗទាំងនេះបានស្លាប់បាត់បង់ជីវិតហើយចំនែក ម្តាយរបស់ពួកគេបានរៀបការជាមួយប្តីថ្មីដោយមិនទទូលខុសត្រូវចំពោះក្មេងៗទាំងនេះហើយក៏បានធ្លាក់មកលើរូបខ្ញុំជាអ្នកទទួលខុសត្រូវជំនួស។វាពិតមានភាពលំបាកជាខ្លាំងដែលមានស្រ្តីវ័យចំណាស់ម្នាក់ត្រូវមកទទួកបន្ទុកទាំងការហូបចុកនិងថែរក្សាក្មេងៗនិងផ្តល់ការអប់រំដល់ពូកគេ តែទោះបីជាយ៉ាងណាក៏ដោយពួកគេជាចៅបង្កើតរបស់ខ្ញុំដូច្នេះខ្ញុំត្រូវតែមើលថែរក្សាពួកគេ។នៅក្នុងភូមិរបស់ខ្ញុំមាន    សមាគន៏មនុស្សហើយវាបានជួយដល់ចាស់នៅក្នុងភូមិជាច្រើនចំណែករូបខ្ញុំក៏មនុស្សម្នាក់ក្នុងចំនោះ ដែរ។ខ្ញុំពិតជាពេញចិត្តក្នុងការចូលរួមប្រជុំណាស់ពីព្រោះថាគ្រប់បញ្ហារបស់យើងត្រូវាបានដោះ​      ស្រាយ។នៅពេលដែលយើងប្រជុំនិងជជែកគ្នាអំពីបញ្ហារបស់ពួកយើង ពេលខ្លះខ្ញុំមិនអាចចូលរួមការប្រជុំទេពីព្រោះថាខ្ញុំឈឺតែខ្ញុំបានអោយចៅប្រុសរបស់ខ្ញុំទៅជំនួសវិញបន្ទាប់មកទៀតអោយគេប្រាប់ខ្ញុំនូវអ្វីដែលបានលើកឡើងនៅក្នុងអង្គប្រជុំ។ពេលខ្លះខ្ញុំពុំមានអាហារសម្រាប់ចៅៗរបស់ខ្ញុំទេ តែមិត្តភ័ក្តរបស់ខ្ញុំតែងតែជួយខ្ញុំនឹងផ្តល់យោបល់ល្អៗសំរបស់ខ្ញុំ។ក្រោយមកទៀតខ្ញុំបានទទូលជំនួយពីប្រទេសសហរដ្ឋមេរិចគឺ២០ដុល្លាសម្រាប់រយះពេល៣ខែ។ចំនែកចៅរបស់ខ្ញុំក៏ទទួលបានការជួយពីនៃជុំរុំមួយដូចជាសំលៀកបំពាក់ ថ្លៃសាលារៀន។លើសពីនេះទៅទៀតខ្ញុំក៏ទទួលបានថ្នាំលើសឈាមពីជុំរុំនោះផងដែរ។ដោយជីវភាពក្រីក្រខ្ញុំក៏បានសំរេចចិត្តខ្ចីលុយគេចំនួន២០ម៉ីនរៀលយកទៅធ្វើនំបញ្ចុកលក់នៅមុខផ្ទះដោយតំលៃត្រឹមតែ៥០០រៀលក្នុងមួយចាន។មូលហេតុដែលខ្ញុំរែកវាលក់នៅទីឆ្ញាយនោះគឺព្រោះថាខ្ញុំមានជំងឺនិងមិនមានកំលាំង។អ្វីទាំងអស់ដែលខ្ញុំធ្វើនេះខ្ញុំសង្ឃឹមថានឹងអាចជួយជីវភាពគ្រួសារនិងអាចសង់បំណុលគេបានខ្លះ។ខ្ញុំពិតជាពេញចិត្តធ្វើអ្វីគ្រប់យ៉ាងដើម្បីចៅៗរបស់ខ្ញុំហើយខ្ញុំនឹងធ្វើវារហូតដល់ជីវិតខ្ញុំលាចាកលោកនេះ។ចំនែកហា រៀនជាចៅរបស់លោកយាយក្នុងវ័យ១១ឆ្នំាបានអោយដឹងថាខ្ញុំបានទៅរៀននៅសាលាដែលនៅរំលងភូមិមួយមានមិត្តភ័ក្តលេងល្បែងកំសាន្តផ្សេងៗរូមជាមួយនឹងការសិក្សាមានដូចជាគណិតនិងមុខវិជ្ជាផ្សេងទៀត។ខ្ញុំពិតជាស្រលាញ់យាយរបស់ខ្ញុំអស់បេះដូងណាស់ពីព្រោះថាគាត់ជាម្តាយតែមួយគាត់ដែលខ្ញុំមានហើយគាត់លះបង់ទាំងកម្លាំងកាយចិត្តដល់ខ្ញុំបីបាច់ថែរក្សាខ្ញុំតាំងពីតូចក្រូចឆ្មាទាំងពេលដែលខ្ញុំចង់ញុំាគាត់តែងតែបញ្ចុកអោយខ្ញុំ ពេលខ្ញុំឈឺគាត់តែងតែនៅក្បែរខ្ញុំទិញថ្នាំអោយខ្ញុំញុំា ពេលដែលខ្ញុំចុកថ្នាំគាត់តែងតែកាន់ដៃខ្ញុំ។ខ្ញុំពិតជាស្រលាញ់គាតណាស់ព្រោះថាគាត់ជាម្តាយតែមួយគាត់របស់ខ្ញុំ។

Image

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s