ក្រសួងមហាផ្ទៃ រៀបចំសន្និសីទ សារព័ត៌មាន បង្ហាញពីការ រកឃើញ ព្រះសុវណ្ណកោដ្ឋ និងព្រះបរម សារីរិកធាតុ

ភ្នំពេញ ៖ បន្ទាប់ពីរកឃើញព្រះសុវណ្ណកោដ្ឋ និងព្រះបរមសារីរិកធាតុកាលពីពេលថ្មី នោះនៅព្រឹកថ្ងៃទី១០ខែកុម្ភះឆ្នាំ២០១៤នេះ ក្រសួងមហាផ្ទៃបានរៀបចំសន្នីសិទសារពត៏​​   ​ មាន​មួយបង្ហាញពីការ ឃើញ របស់មានតម្លៃនៅ កម្ពុជាដើម្បីបង្ហាញឲ្យសាធារណៈ ជនបានដឹងគ្រប់គ្នា ។ក្នុងពិធីមាន ការចូលរួមពី លោក ម៉ក់ ជីតូប្រធាននាយកដ្ឋាន       កណ្តាល នគរបាលយុត្តិធម៌ លោក អ៊ាវ ចំរើន ស្នងការនគរបាលដ្ឋាន ខេត្តកណ្តាល ។សូមបញ្ជាក់ថា នៅល្ងាចថ្ងៃទី០៧ ខែកុម្ភៈ ឆ្នំា២០១៤ នេះ ចៅក្រមសាលាដំបូងខេត្តកណ្តាល លោកលឹម សុគន្ថា បានសម្រេចឃុំខ្លួនជនសង្ស័យ កែវ រស្មី ដែលលួចព្រះសុវណ្ណកោដ្ឋ និងព្រះបរមសារីរិកធាតុ ដាក់ពន្ធនាគារ ជាបណ្តោះអាសន្ន រង់ចាំការ បើកសវនាការនៅ ពេលក្រោយ ។ដោយឡែកស្ត្រី ដែលទទួលទិញពី ជនសង្ស័យកែវ រស្មី ស្ថិតក្រោមការ សាកសួរបន្តទៀត ដោយចៅក្រម លឹម សុគន្ថា មិនទាន់សម្រេចឃុំខ្លួនដាក់ពន្ធនាគារ នៅឡើយទេ ។គួរបញ្ជាក់ថា ជនសង្ស័យចំនួន៤នាក់ ជាជំហានដំបូង ត្រូវបានកម្លាំង សមត្ថកិច្ចចម្រុះដឹកនាំ ដោយមន្ត្រី តុលាការ ខេត្តកណ្តាល និងខេត្តតាកែវ កាលពីថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១៤ ចាប់ខ្លួនជាបន្តបន្ទាប់ នៅស្រុក ទ្រាំងខេត្តតាកែវ ដោយជាប់ពាក់ព័ន្ធ នឹងសកម្មភាពលួចព្រះសុវណ្ណកោដ្ឋ និងព្រះបរមសារីរិកធាតុ កាលពីអំឡុងខែធ្នូ ឆ្នាំ២០១៣ កន្លងទៅ ។មន្ត្រីនគរបាលខេត្តកណ្តាលមួយរូបបាននិយាយថា រហូតមកដល់ពេល នេះគេមិនទាន់ដឹងថា តើឆ្មាំយាម ទាំង៥នាក់ នឹងត្រូវដោះលែងចេញពីពន្ធនាគារយ៉ាង ណានោះទេ បើទោះបីជនសង្ស័យកែវ រស្មី បានសារ ភាពថា សកម្មភាពរបស់ខ្លួនធ្វើ ឡើងដោយមិនជាប់ពាក់ព័ន្ធ នឹងនរណាម្នាក់នោះ ពោលករណីនេះ ស្ថិតក្រោមការស៊ើបអង្កេត និងស្រាវជ្រាវបន្តទៀត របស់មន្ត្រីតុលាការ៕

ប្រភព dap-news

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s